លោក Milovan Rajevac គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិថៃ បានបញ្ជាក់ឱ្យដឹងថាលោកនឹងរៀបចំប្រព័ន្ធការពារក្នុងក្រុមឡើងវិញ ក្រោយពីមើលឃើញចំណុចខ្វះខាតច្រើន។

លោក Milovan Rajevac ខាងស្ដាំ
Milovan ត្រូវបានប្រកាសជាក្បាលម៉ាស៊ីនដឹកនាំក្រុមថៃ ក្រោយពីលោក Kiatisuk Senamuang ប្រកាសលាលែងតំណែងកាលពីពេលកន្លងទៅ ក្រោយពីដឹកនាំក្រុមមិនបានល្អនៅព្រឹត្តិការណ៍ជម្រុះ World Cup ។ គ្រូបង្វឹកសញ្ជាតិសែបរូបនេះ បានបញ្ជាក់លោកពិតជារីករាយក្នុងការកាន់តំណែងនេះ ហើយក៏រំពឹងថានឹងជួយក្រុមជម្រើសជាតិថៃ ឱ្យដើរលើផ្លូវត្រូវមួយនាពេលអនាគតផងដែរ។
_large.jpg)
“ថៃជាប្រទេសមួយដែលមានអនាគតបាល់ទាត់ល្អ។ ខ្ញុំសប្បាយចិត្តដែលបានមកកាន់តំណែងនេះ ហើយខ្ញុំគិតថាខ្ញុំអាចដឹកនាំក្រុមឱ្យល្អបាននៅពេលខាងមុខ។ ខ្ញុំមានបទពិសោធច្រើននៅ African Cup និង World Cup ជាមួយបទពិសោធនេះ ប្រសិនបើយើងធ្វើការរួមគ្នា នោះអ្វីគ្រប់យ៉ាងក៏អាចកើតមានបានដែរ។ ខ្ញុំឃើញយើងលេងប្រយុទ្ធច្រើន ព្រោះយើងមានកីឡាករល្អៗ ប៉ុន្តែតែងរបូតគ្រាប់បាល់ ដូច្នេះយើងត្រូវតែពង្រឹងតំបន់នេះឡើងវិញ”។ សម្ដីរបស់លោក Milovan Rajevac ។
ក្រុមបាល់ទាត់ជម្រើសជាតិថៃមានការប្រកួតច្រើននៅឆ្នាំ២០១៧នេះ ដោយបើកឆាកដំបូងនោះក្រោមការដឹកនាំគ្រូថ្មី ពួកគេនឹងត្រូវតតាំងជាមួយក្រុមអ៊ូបេគីស្ថានក្នុងប្រកួតមិត្តភាព មុនពេលឈានជើងចូលប្រកួតជម្រុះ World Cup ដែលសល់៣ប្រកួតចុងក្រោយ៕
Post a Comment