Carousel

Your Sponsor (728x90) Size
 

មហាសេដ្ឋី​ចិន លោក Chen Sheng បាន​ផ្ដល់​ប្រាក់​រង្វាន់​សរុប​រហូត​ដល់​ទៅ ១០​លាន​យ័ន (ជាង ១,៤​លាន​ដុល្លារ) ទៅ​កាន់​គូ​ប្រជែង​រូប​ណា ដែល​អាច​វ៉ៃ​ឈ្នះ​អ្នក​ប្រដាល់ MMA ឈ្មោះ Xu Xiaodong។

អ្នក​ប្រដាល់ MMA ឈ្មោះ Xu Xiaodong និង អ្នក​ហាត់​ក្បាច់​គុន Tai Chi ចិន ឈ្មោះ Wei Lei
អ្នក​ប្រដាល់ MMA វ័យ​៣៨​ឆ្នាំ បាន​ប្រកាស​ក្ដែងៗ កាល​ពី​ដើម​សប្ដាហ៍​នេះ ដើម្បី​ប្រកួត​ជាមួយ​អ្នក​ហាត់​ក្បាច់​គុន​ចិន ដែល​ជឿជាក់​ថា​ពួកគេ អាច​វ៉ៃ​ឈ្នះ​ខ្លួន បន្ទាប់​ពី​អ្នក​ប្រដាល់​រូប​នេះ បាន​បង្ក្រាប​អ្នក​ហាត់​ក្បាច់​គុន Tai Chi ចិន ឈ្មោះ Wei Lei ក្នុង​រយៈ​ពេល​ត្រឹមតែ ១០​វិនាទី​ប៉ុណ្ណោះ នៅ​ក្នុង​ទីក្រុង Chengdu ខេត្ត Sichuan។

អ្នក​ប្រដាល់ MMA ឈ្មោះ Xu Xiaodong
មិន​តែ​ប៉ុណ្ណោះ អ្នក​ប្រដាល់ MMA ខាង​លើ ថែមទាំង​បាន​អួតអាង​ថា លោក​អាច​វ៉ៃ​អ្នក​ហាត់​ក្បាច់​គុន​ចិន ២ ឬ ៣​នាក់ ក្នុង​ពេល​តែមួយ​ទៀត​ផង ដើម្បី​បង្ហាញ​ពិភពលោក​ថា ពួកគេ (អ្នក​ហាត់​ក្បាច់​គុន​ចិន) គ្រាន់តែ​ក្លែងបន្លំ​ប៉ុណ្ណោះ។
លោក Chen ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ «Tiandi No. 1» បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ហាត់​ក្បាច់​គុន​ចិន ដោយ​ផ្ដល់​ជូន​នូវ​ប្រាក់​រង្វាន់ ដែល​នឹង​ត្រូវ​បែងចែក​ជា​៥​ប្រកួត ចំពោះ​អ្នក​ហាត់​ក្បាច់គុន​ចិន​នៅ​ទូទាំង​ប្រទេស ដែល​ស្ម័គ្រចិត្ត​ប្រកួត​ជាមួយ លោក Xu។

មហាសេដ្ឋី​ចិន លោក Chen Sheng
អ្នក​ឈ្នះ​នៃ​ការ​ប្រកួត​និមួយៗ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១,៥​លាន​យ័ន (២១៨ ០០០​ដុល្លារ) ខណៈ​អ្នក​ចាញ់​នឹង​ទទួល​បាន ៥០០ ០០០​យ័ន (៧២ ០០០​ដុល្លារ)។ លោក Chen បាន​និយាយ​ថា «ខ្ញុំ​ចង់​ឲ្យ លោក Xu យល់... លោក​បាន​ប្រើ​វិធី​ហួសហេតុ​ពេក​ហើយ ក្នុង​ការ​បង្ខូច​វប្បធម៌​ប្រពៃណី​ចិន ហើយ​លោក​នឹង​ត្រូវ​សង នូវ​អ្វី​ដែល​លោក​បាន​ធ្វើ»៕
ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ប្រកួត​រវាង អ្នក​ប្រដាល់ MMA ឈ្មោះ Xu Xiaodong និង អ្នក​ហាត់​ក្បាច់​គុន Tai Chi ចិន ឈ្មោះ Wei Lei៖

Related Post

Post a Comment

You Should Watch This Movie × +
 
Top