ជាការពិតណាស់ មិនមានចម្លើយត្រឹមត្រូវណាដែលយើងអាចសន្មត់ឲ្យត្រូវទាំងស្រុងបាននោះទេ ពីព្រោះសន្ទះព្រហ្មចារីរបស់ស្រ្តីគ្រប់រូបសុទ្ធតែខុសៗគ្នាទាំងអស់។ ត្រូវមើលតាមកាលៈទេសៈ ថាតើអ្នកគួរតែមានការរួមភេទភ្លាមៗបន្ទាប់ពី ឬខណៈពេលក្រោយអស់ព្រហ្មចារីម្តងហើយ គឺអាស្រ័យទៅលើកម្រាស់នៃសន្ទះព្រហ្មចារី។
១. បើសន្ទះព្រហ្មចារីស្ដើង វាងាយរងនឹងរហែក ឬដាច់យ៉ាងងាយស្រួលបំផុត។ តែមិនមានការឈឺចាប់ខ្លាំងនោះទេ ហើយក៏មិនបង្កឲ្យមានការហូរឈាមច្រើននោះទេដែរ។
២. បើសន្ទះព្រហ្មចារីក្រាស់ វាអាចធ្វើឲ្យមានការឈឺចាប់ខ្លាំងនៅពេលដែលវាដាច់រហែក ហើយបង្កឲ្យមានការហូរឈាមតែមិនច្រើនដូចពេលមករដូវទេ។ខាងក្រោមនេះជាបញ្ហាមួយនួន ដែលអ្នកគួរតែយកចិត្តទុកដាក់ បន្ទាប់ពីការដាច់រហែកសន្ទះព្រហ្មចារីរបស់អ្នក៖
ប្រសិនបើវាមានការឈឺចាប់ ឬហូរឈាម សូមជៀសវាងការរួមភេទ ២ ទៅ ៣ ថ្ងៃសិន ឬរង់ចាំរហូតដល់ការឈឺចាប់ត្រូវបានជាសះស្បើយ។បន្ទាប់ពីការព្យាបាលមុខរបួសអស់រយៈពេល ២ ទៅ ៣ថ្ងៃ នៅតែមិនជាទៀត អ្នកត្រូវធ្វើការព្យាយាមបន្តទៀតដើម្បីកុំឲ្យមានការឈឺចាប់ពេលរួមភេទលើកក្រោយ។ យ៉ាងណាក៏ដោយ ប្រសិនបើមុខរបួសត្រូវបានឆ្លងមេរោគ វាអាចត្រូវការពេល ១ខែ ដើម្បីធ្វើការព្យាបាល។ បើមានករណីលើលពីនេះ ជាការល្អអ្នកគួរតែទៅធ្វើការពិគ្រោះជាមួយគ្រូពេទ្យ៕
ប្រភព៖ khmerpropey
Post a Comment