Carousel

Your Sponsor (728x90) Size
 


ពិតណាស់ ការស្ទាបអង្អែលជើងជាតិចនិចមួយដែលអាចធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ពុះកញ្ជ្រោល ប៉ុន្តែនៅមានតិចនិចពិសេសៗផ្សេងៗជាច្រើនទៀត។ ពេលខ្លះ អ្នកគ្រាន់តែប្រើសមត្ថភាពតិចតួចប៉ុណ្ណោះ។ ខាងក្រោមនេះជាចំណុចមួយចំនួនធ្វើឱ្យកើតមានសម្រើប ដែលអ្នកមិនធ្លាប់បានដឹង៖

ឱបពីក្រោយ

គ្មានអ្វីកក់ក្តៅជាងការឱបនោះទេ។ ការឱបពីក្រោយមានភាពសុខស្រួលជាងការឱបពីមុខ។ វាអាចឱ្យអ្នកអាចប៉ះអង្អែលថ្ពាល់គ្នា អាចឱបគ្នាបានណែនល្អ។ ការឱបយ៉ាងស្និទ្ធពីខាងក្រោយធ្វើឱ្យមានអារម្មណ៍ពុះកញ្ជ្រល។

ចេះនិយាយភាសាផ្សេង

មនុស្សចេះ ២ភាសាមានភាពទាក់ទាញជាងមនុស្សចេះតែភាសាផ្លូវការរបស់ប្រទេស។ ភាសាបារាំង និងភាសាអេស្ប៉ាញជាភាសាដ៏រ៉ូមែនទិច, គ្រាន់តែពាក្យថា hello មួយម៉ាត់អាចធ្វើឱ្យអ្នកមានអារម្មណ៍ពុះកញ្ជ្រោល។

ប្រើដៃរបស់អ្នក

ដៃរបស់បុរសជាហេតុផលមួយដ៏ធំ។ ព្រោះដៃជាអ្នកប៉ះប៉ូវអ្វីៗគ្រប់យ៉ាងក្នុងក្តីស្រមៃ។ បុរសអាចធ្វើការបានដោយប្រើម្រាមដៃទាំង១០ ហើយវាជាឧបករណ៍មួយយ៉ាងសំខាន់។ គាត់ដឹងថាអ្វីដែលគាត់កំពុងតែធ្វើ។

ស្តាប់រឿងគ្រប់យ៉ាង

មនុស្សស្រីនឹងមានការភ្ញាក់ផ្អើលនៅពេលបុរសចងចាំរឿងតូចតាចដូចជា ជញ្ចៀនពេជ្រដែលនាងបានចង្អុលក្នុងសៀវភៅកាតាឡុក។ រឿងបែបនេះកើតឡើងមិនមែនដោយសារតែអ្នកចងចាំទេ ប៉ុន្តែដោយសារអ្នកបានស្តាប់។ ការស្តាប់មិនមែនមានន័យថាគ្រាន់តែបានលឺនូវអ្វីដែលនាងបាននិយាយប៉ុណ្ណោះទេ តែត្រូវទទួលយកពាក្យសម្តីរបស់នាង ហើយឆ្លើយតបនៅពេលក្រោយ។ ការងក់ក្បាលរបស់អ្នក និងការសួរសំណួរក្នុងពេលវេលាដែលជាក់លាក់មួយបញ្ជាក់ថា គាត់កំពុងតែស្តាប់។ នៅពេលគាត់បានស្តាប់លឺ គាត់នឹងចេះបារម្ភពីអ្នក ហើយនេះជាអារម្មណ៍ពុះកញ្ជ្រោលខ្លាំងជាងគេបំផុត៕

Related Post

You Should Watch This Movie × +
 
Top