Carousel

Your Sponsor (728x90) Size
 

រឿងម៉េម៉ាយក្ដៅស្រួយ (ហាមក្មេងក្រោម១៨ឆ្នាំអាន យើងខ្ញុំមិនទទួលខុសត្រូវឡើុយ)
(ប្តីប្រពន្ធប្រកែកគ្នា)
ហេតុអីបងឯងមិនយល់ចិត្តអូន?? បើរស់នៅជាមួយគ្នាមិនបានទេ លែងគ្នាតែម្ដងទៅ!!!! បាន!!! លែងលះគ្នាក៏បានដែរ បងក៏មិនចង់នៅទ្រាំមើលទង្វើរបស់អូនទៀតដែរ!!! សម្លេងប្រកែកគ្នានេះ បើមិនខុសទេ គឺលាន់ចេញពីបន្ទប់ក្នុងផ្ទះរបស់សោភនីទេតើ! មានរឿងអីទៀតហើយ? ហឺយពិតជាពិបាកណាស់ មានប្ដីដែលពូកែប្រច័ណ្ឌអញ្ចឹង គឺប្រៀបដូចជាជនសង្ស័យ ដែលខាងប៉ូលីសតាមស៊ើបអង្កេតដូច្នោះដែរ… អីយ៉ាស សម្លេងបោកចានឆ្នាំង ចាប់ផ្ដើមកើតមានឡើងទៀតហើយ! មិនដឹងជាយ៉ាងណាទេលើកនេះ មើលទៅដូចជាឈ្លោះគ្នាធ្ងន់ធ្ងរណាស់ហើយសម្រាប់គ្រួសាររបស់សោភនីនោះ!
1
1
នឹងហើយកាលខ្ញុំចូលដណ្ដឹងមិនព្រមយកទេ សូញសាញថាខ្ញុំមិនសូវសម្បូរប្រាក់កាស ដល់តែអីលូវបានសប្បាយចិត្ត បានប្ដីជាប៉ូលីស FBI ថ្ងៃណាដែលមិនថាប្រច័ណ្ឌនោះ!! ក្រឡេកមកមើលរឿងហេតុ ដែលទើបនឹងកើតឡើងអម្បាញ់មិញទៅមើល តើវាមានប្រភពមកពីអ្វីបានជាប្ដីប្រពន្ធដែលរៀបការជាមួយគ្នាបានជាងមួយឆ្នាំទៅហើយនោះ ដាច់ចិត្តលែងលះគ្នាតាមកំហឹង? តាមពិតគឺមិនខុសពីការគិតរបស់សម្បូរឡើយ ប្ដីរបស់សោភនីប្រច័ណ្ឌនឹងនាងរឿងនាងដើរផ្សារទំនើបម្នាក់ឯង​​​ ហើយចោទប្រកាន់នាងថា នាងដើរបង្ហាញសម្រស់របស់ខ្លួនអោយប្រុសផ្សេងមើល ក្បត់ចិត្តខ្លួន ទើបបណ្ដាលអោយកើតមានរឿងនេះទៅ!! ហឺយ អាអន្ទិតអើយ ហើយហ្អែងអីក៏កំណាញ់ម្ល៉េះ គ្រាន់តែប្រពន្ធដើរផ្សារម្នាក់ឯងក៏មិនបាន យីសដូចជាជ្រក់ជ្រិញនឹងអាចម្កួតនេះមែន!! សោភនីអើយលែងក្បាលវាចោលទៅ មិនខ្វះទេប្រុសដែលចាំនឹងមកជួយព្យាបាលរបួសបេះដូងរបស់អូននោះ!!! (នៅបន្ទប់សវនាការ) តុលាការឃើញថា ភាគីដើមចោទឈ្មោះ រស់ សោភនី និងចុងចម្លើយឈ្មោះ សុខ សាន្ដត្រើយ លែងមានមនោសញ្ចេតនារស់នៅជាបី្ដប្រពន្ធរវាងគ្នាតទៅទៀតហើយ
2
2
ដែលជាហេតុធ្វើអោយតុលាការត្រូវពិចារណាអំពីបណ្ដឹងសុំផ្ដាច់សមគ្គសង្វាស់របស់ដើមចោទ។ ដូច្នេះតុលាការសម្រេចទទួលស្គាល់ការប្ដឹងសុំផ្ដាច់សមគ្គសង្វាស់រវាងដើមចោទ និងចុងចម្លើយចាប់ពីពេលប្រកាសសាលក្រមនេះតទៅ…. (ចៅក្រមប្រកាសសេចក្ដីសម្រេច) សោភនីបានស្ដាប់ការប្រកាសសាលក្រមរបស់ចៅក្រមសាលាដំបូង និងបានត្រៀមចិត្ត កាយរួចរាល់ ដើម្បីរស់នៅក្នុងនាមជាស្ដ្រីម៉េម៉ាយ ប៉ុន្ដែបើតាមការសង្កេតរបស់ខ្ញុំផ្ទាល់ បើទោះបីជាសោភនីម៉េម៉ាយក្ដី ក៏នាងមិនខ្វះបុរសតាមស្រឡាញ់នាងដែរ ត្បិតនាងស្អាតមិនចាញ់ក្រមុំប៉ុន្មានឡើយ បើនិយាយពីកម្ពស់វិញគឺអ្នកបង្ហាញម៉ូត និងតារាល្មមសុំខ្មាស់ ហើយបើនិយាយពីទំហំដើមទ្រូងរបស់នាងទៀតនោះគឺមិនចាញ់ផ្លែដូងប៉ុន្មានឡើយ សង្ស័យតែបែបនេះហើយ ទើបអតីតប្ដីរបស់នាងប្រច័ណ្ឌនាងយ៉ាងនេះនោះ។ណ្ហើយកុំទៅគិតអីអានីអើយ ចាំបងជួយជួសជុលបេះដូងអូនណា ហេហេហេហេ គ្រាន់តែដឹងថា អានីលែងលះចប់សព្វគ្រប់ពីប្ដីរបស់នាងហើយ សម្បូរហាក់ចង់ចាប់យកឱកាសថ្មីដើម្បីទាក់ទងនឹងនាងម្ដងទៀត ត្បិតផ្ទះនាយ និងនាងនៅទល់មុខគ្នា ដូច្នោះហើយទើបនាយយើងខំចាំឱកាសណាមួយមកដល់ដើម្បីបានផ្ដោះផ្ដងស្នេហាជាមួយនាង។ បានប្រហែលជាបីខែក្រោយពេលដែលអានីលែងប្ដី ល្ងាចមួយនាងបានចេញឡានដើម្បីទៅក្រៅញ៉ាំអីជាមួយមិត្តភក្ដិ ហើយមកវិញទាំងស្រវឹងចង់ទន់ខ្លួនទៅហើយ សង្ស័យតែមិនទាន់កាត់ចិត្តពីប្ដីរបស់នាងបានហើយមើលទៅ។ គ្រាន់តែចុះពីលើឡានភ្លាម នាងចាក់សោរជាច្រើនលើកនៅតែមិនត្រូវសោះ ចំណាយពេលមួយសន្ទុះធំទៅហើយ ចំណែកឯសម្បូរវិញហាក់មានចម្ងល់នឹងសោភនីដែលបាញ់ហ្វាឡាននៅមុខផ្ទះអស់មួយសន្ទុះធំទៅហើយនោះ នាយយើងក៏បានដើរតម្រង់មកផ្ទះរបស់នាងតែម្ដង!!!
3
3
ស្លាប់ហើយ អានី ម៉េចបានជាធំក្លិនស្រាម៉្លេះ? ហើយកំពុងធ្វើអីនឹង? សម្បូរសួរ ផឹកស្រាហើយ មិនអោយធំក្លិនស្រាបង ខ្ញុំកំពុងចាក់សោរផ្ទះនឹងណា តែចាក់វាមិនចូលសោះ…. អានីឆ្លើយ ឃើញសភាពបែបនេះ សម្បូរក៏បានជួយចាក់សោរផ្ទះឲ្យអានី និងបរឡានចូលផ្ទះអោយនាងថែមទៀត ព្រោះបើបណ្ដោយអោយនាងបើកចូល ច្បាស់ជាមានហានិភ័យកើតឡើងហើយ… តែ តែ នេះហាក់ដូច ជាឱកាសមួយសម្រាប់សម្បូរហើយ។គ្រាន់តែចតឡានត្រឹមត្រូវហើយ សម្បូរក៏បានលាអានីវិញ និងប្រាប់នាងអោយបិទទ្វារចាក់សោរត្រឹមត្រូវ តែស្រាប់តែនាងបានស្រែកសុំអោយសម្បូរជួយកំដរនាងផឹកស្រាថែមទៀត… សោភនីៈ បងសម្បូរ តើបងជួយកំដរខ្ញុំញ៉ាំស្រាបានទេ? ខ្ញុំពិបាកចិត្តណាស់ សម្បូរៈ អូនញ៉ាំអស់ច្រើនហើយតើហី ស្រវឹងឡើងជោគហើយ ចង់ញ៉ាំអីទៀត? កុំញ៉ាំអី ម៉ោះចាំបងជួយដាំទឹកក្ដៅអោយអូន! ថាហើយ សម្បូរបានដើរតម្រង់ទៅផ្ទះបាយ
5
5
របស់អានី និងទាញឆ្នាំងដាក់ទឹក និងដាក់ដាំទាល់តែទឹកពុះ… ហក ហក អានីក្អួតក្នុងបន្ទប់តើ សម្បូរក៏បានរត់ទៅជួយរឺតខ្នងអោយនាង… ព្រះអើយសាច់នាងអីក៏ទន់ម្ល៉េះ សម្បូររឺតខ្នងអោយអានីបណ្ដើរ គិតបណ្ដើរ ចំណែកអារម្មណ៍ពុះកញ្ជ្រោលរបស់នាយហាក់ដូចជាបានកើតឡើងភ្លាមៗ តែនាយយើងខំទប់ទ្រាំ!!! ក្ដៅស្អុះណាស់បងអើយ!!!អានីឧទានរួច ក៏ដោះអាវខាងក្រៅរបស់នាង ដោយបន្សល់ទុកនូវអាវកាក់ខ្លីមួយ បង្ហាញនូវសាច់ដ៏ខ្ចីល្វក់របស់នាង ធ្វើអោយនាយយើងកាន់តែមានអារម្មណ៍ពុះកញ្ជ្រោលឡើងប្រៀបដូចជាភ្នំភ្លើងរៀបរឹងផ្ទុះដូច្នេះដែរ លើកនេះមិនមែនរឺតខ្នងទេ នាយយើងហាក់ដូចជាអង្អែលខ្នងរបស់អានីវិញយ៉ាងម៉េចទេ ចំណែកឯអានីពេលក្អួតអស់ចិត្តហើយ ហាក់ដូចជាធូរស្វាងបន្ដិច ទើបនាយយើងស្ទុះទៅយកកន្សែងជ្រលក់ទឹកក្ដៅល្មម ហុចអោយនាងជូតមុខមាត់ចេញ… ព្រះអឺយដើមទ្រូងរបស់នាងអីក៏ធំម្ល៉េះ មើលទៅគល់សុដន់ឡើងកំប្លង់ គិតបណ្ដើរលេបទឹកមាត់បណ្ដើរ នាយយើងក៏ឧទានប្រាប់សោភនីថា អានីអូនស្អាតណាស់ ទោះបីជាអូនម៉េម៉ាយក្ដី ក៏អូននៅតែស្អាត ហើយបងនៅតែស្រឡាញ់អូនដូចមុន និយាយរួចនាយយើងស្ទុះទៅចាប់ដៃនាង។

Related Post

Post a Comment

You Should Watch This Movie × +
 
Top