មន្រ្តីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះយឹម ទន់ អាយុ២៧ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ម.គ.ន. អាយុ១១ឆ្នាំ រស់នៅឃុំជា មួយជនសង្ស័យ ។មន្រ្តីខាងលើបានបន្តថា នៅមុនពេល ឃាត់ខ្លួនជនសង្ស័យម្តាយក្មេងស្រីរងគ្រោះ បានទទួលទូរស័ព្ទពីកូនស្រីប្រាប់ថា ជន សង្ស័យជាបងថ្លៃបានចាប់នាងរំលោភ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ និងជា បន្តបន្ទាប់ទៀត ពេលដែលបងស្រីរបស់ នាងមិននៅផ្ទះ។ ក្រោយពីម្តាយបានទទួលទូរស័ព្ទពីកូនស្រីដឹងថា កូនប្រសាចាប់រំលោភ កូនស្រីបែបនេះក៏បានធ្វើដំណើរពីខេត្តព្រៃវែងមកដាក់ពាក្យបណ្តឹងចូលនគរបាលស្រុក ឱរ៉ាល់ដើម្បីឃាត់ខ្លួនជនសង្ស័យតែម្តង ។
គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះបច្ចុប្បន្នមករស់នៅនឹងផ្ទះជាមួយបងស្រីក្នុងឃុំ តាសាលដើម្បីរៀនសូត្រ ព្រោះម្តាយនៅ ឯខេត្តព្រៃវែងជាប់រវល់រកសុីុមិនមានពេលមើលថែកូនទេ ។បើតាមប្រភពពីមន្រ្តីនគរបាលស្រុក ឱរ៉ាល់បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ថា ជនសង្ស័យបានបដិសេធចំពោះបណ្តឹងចោទប្រកាន់របស់ម្តាយក្មេកដែលថា ខ្លួន បានចាប់រំលោភប្អូនថ្លៃ។ ប៉ុន្តែយ៉ាងណាក៏ ដោយសមត្ថកិច្ចជំនាញនឹងបញ្ជូនក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យហើយ ប្រសិនបើរកឃើញថា ក្មេងស្រីរងគ្រោះដោយត្រូវគេចាប់រំលោភមែននោះជន សង្ស័យនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ប្រភព៖ nokorwatnews



Post a Comment