Carousel

Your Sponsor (728x90) Size
 

ពិតប្រាកដណាស់ ស្ត្រីជាច្រើន មិនថាពួកគេកំពុងព្យាយាមចង់មានកូន ឬក៏អត់ទេ តែតើស្ត្រីអាចមានផ្ទៃពោះទេ នៅពេលនាងរួមភេទចំថ្ងៃនាងមករដូវ?

ដូចដែលយើងបានដឹងហើយថា ស្ត្រីរួមភេទក្នុងពេលមករដូវ ជាសញ្ញាបង្ហាញថា នាងមិនអាចមានផ្ទៃពោះទេ។



ជាការពិតណាស់ មានស្ត្រីជាច្រើនចង់ប្រឡូកក្នុងការរួមភេទដោយមិនបានការពារ និងមិនទាន់គ្រោងចង់មានកូន តែកំពុងរង់ចាំថ្ងៃមករដូវរបស់នាងយ៉ាងអន្ទះអន្ទែង ព្រោះវាពិតជាជួយនាងមិនអាចឱ្យមានកូនបាន។

ពេលមករដូវ ជាពេលដែលអូវុលស្ត្រីបញ្ចេញពីប្រព័ន្ធរាងកាយ តាមភ្នាសស្បូន មកតាមទ្វារមាស ១ខែម្តង។

ប្រសិនបើអូវុលបង្កកំណើត ស្ត្រីនឹងមានផ្ទៃពោះ នាងនឹងបាត់រដូវ រហូតដល់ទារកកើត។
ស្ត្រីគ្រប់រូបតែងតែមានរយៈពេល ២-៣ថ្ងៃជារៀងរាល់ខែ ជាថ្ងៃបង្កកំណើត និងជាថ្ងៃស្ត្រីងាយនឹងមានកូនបំផុត ព្រោះអូវុលត្រូវបានបញ្ចេញ និងត្រៀមបង្កកំណើតជាមួយមេជីវិតជាស្រេច។

ដូច្នេះ ក្នុងកំឡុងថ្ងៃមករដូវ អូវុលមិនទាន់បង្កកំណើត និងអូវុលទើបនឹងកើតថ្មី ត្រូវបានបញ្ចេញចោល ដូច្នេះតាមធម្មតា ថ្ងៃស្ត្រីមករដូវ ជាថ្ងៃដែលស្ត្រីមិនងាយនឹងមានកូនឡើយ។



តែទោះបីជាយ៉ាងណា មានករណីជាច្រើន ស្ត្រីបានបង្កាត់ភ្លើងស្នេហ៍ក្នុងថ្ងៃមករដូវ តែនៅតែអាចមានកូន។ ការពិតគឺថា មេជីវិតបុរសអាចរស់នៅក្នុងខ្លួនស្ត្រីបានរយៈពេលដល់ទៅ ៥ថ្ងៃ។ ដូច្នេះ ប្រសិនបើស្ត្រីប្រឡូកនឹងការរួមភេទក្នុងថ្ងៃបញ្ចប់រដូវ ឱកាសនៃការមានផ្ទៃពោះរបស់នាងអាចនឹងកើតឡើងនៅប៉ុន្មាន ២-៣ថ្ងៃបន្ទាប់ នៅពេលមេជីវិតនៅតែមានជីវិត ហើយអាចបង្កកំណើតជាមួយអូវុលបាន។

សរុបមក ឱកាសនៃការមានផ្ទៃពោះមានតិច បើសិនស្ត្រីរួមភេទដោយមិនបានការពារ ក្នុងអំឡុងថ្ងៃមករដូវ។

ដូច្នេះ បើសិនអ្នកមិនទាន់ចង់បានកូន យល់ល្អគួរការពារក្នុងពេលរួមភេទប្រសើរជាង៕


Related Post

You Should Watch This Movie × +
 
Top