Carousel

Your Sponsor (728x90) Size
 

យោងតាមគេហទំព័របរទេសដែលបានចុះផ្សាយពីលោកតា Shigeo Tokuda អាយុ៨២ឆ្នាំ ត្រូវបានគេស្គាល់ និងចាត់ទុកថាជាតារាសិចប្រុសចំណាស់ជាងគេ និងមានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសជប៉ុន។
លោកតា Shigeo បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យ ខ្សែភាពយន្តសិចជប៉ុន ជាលើកដំបូងក្នុងឆ្នាំ២០០៤ នៅអាយុ៧០ឆ្នាំ។ មកទល់ពេលនេះ គាត់ថតសរុបទាំងអស់ បានចំនួនជាង ៦០រឿង។
លោកតា Shigeo Tokuda តារាសម្ដែងវ័យ 82 ឆ្នាំ បានផ្តល់រូបមន្តនៃកម្លាំងអស្ចារ្យរបស់គាត់ថា៖ “គឺការបរិភោគស៊ុតជារៀងរាល់ថ្ងៃ”។

ពេលខ្លះមានគេងឿងឆ្ងល់ និងសួរពីគាត់ ថាតើហេតុអ្វីបានជាគាត់មានវ័យចំណាស់ទៅហើយ តែនៅមានកម្លាំងខ្លាំងក្លា និងមានសមត្ថភាពអាចរួមភេទបានយូរ រាល់ឈុតឆាកសម្តែងរបស់គាត់នីមួយៗយ៉ាងដូច្នេះ។
លោកតា Shigeo បានបង្ហើបអាថ៌កំបាំងឲ្យដឹងថា គាត់តែងទទួលទានស៊ុតជារៀងរាល់ថ្ងៃ។ ​ជាធម្មតាគាត់តែងបរិភោគស៊ុតឆៅជាច្រើនគ្រាប់ជាមួយនឹងបាយ។ ហើយវាក៏ជាអាហារដែលគាត់ចូលចិត្តផងដែរ ដែលជំនួយដល់ជីវិតផ្លូវភេទ កាន់តែប្រសើរឡើងដែលអ្នកគ្រប់គ្នាគួរយល់ដឹង។

លោកតា Shigeo កើតនៅក្នុងឆ្នាំ១៩៣៤ ក្នុងទីក្រុងតូក្យូ បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និងទទួលបានការងារដំបូងរបស់គាត់ ជាអ្នកបង្កើតម៉ាស៊ីនហ្គេម។ លុះដល់ចុងឆ្នាំ១៩៧៤ គាត់បានចូលរួមធ្វើដំណើរកម្សាន្តជាមួយក្រុមភ្នាក់ងារទេសចរណ៍មួយវិញម្តង។

ចៃដន្យនៅក្នុងបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ លោកតា Shigeo ក៏បានបើកមើលវីដេអូអាសអាភាសជាលើកដំបូងបំផុត។ ពេលនោះហើយ ដែលគាត់ចាប់ផ្តើមមានការចាប់អារម្មណ៍លើការសម្តែង រហូតឈានដល់ការទាក់ទង ស៊ើបរកក្រុមហ៊ុនផលិតខ្សែភាពយន្តស៊ិចតែម្តង។ រហូតមកដល់ក្នុងឆ្នាំ ២០០៤ គាត់ក៏មានឱកាសបានចូលខ្លួនប្រឡូកនៅក្នុងវិស័យនេះ។
តារាសិចប្រុសវ័យចំណាស់រូបនេះ បានបង្ហើបឲ្យដឹងទៀតថា ជាទូទៅរាល់មុនពេលសម្តែង គាត់តែងតែប្រើវិធីសាស្រ្តកោតសរសើរ តួស្រីដែលជាដៃគូសម្តែងជាមួយគាត់។ ព្រោះនេះជាវិធីសាស្រ្តមួយ នៃជំហានដំបូងដើម្បីចាប់ផ្តើមទំនាក់ទំនង រវាងគ្នានិងគ្នាឲ្យកាន់តែស៊ីជម្រៅ និងយល់កាន់តែច្បាស់ពីចំណុចណា ដែលតួស្រីត្រូវការផងដែរ។
ជាចុងក្រោយលោកតា Shigeo បានសារភាពទាំងឥតអៀនខ្មាសថា ការធ្វើការងារដែលគាត់ប្រលូកជាច្រើននេះតម្រូវឱ្យគាត់បញ្ចញទាំងអស់កម្លាំងកាយរបស់គាត់ប៉ុន្តែបានសារភាពថាអាជីពស្រើបស្រាលរបស់គាត់គឺជាបំណងប្រាថ្នារបស់គាត់តាំងពីរក្មេងមក។ប្រភព៖tv2fb.net

Related Post

Post a Comment

You Should Watch This Movie × +
 
Top