Carousel

Your Sponsor (728x90) Size
 



អារម្មណ៍ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គូស្វាមីភរិយាជាច្រើននឹងឃ្លាតឆ្ងាយពីគ្នា នៅពេលពួកគេមិនបានរួមភេទឱ្យបានទៀងទាត់ ហើយបញ្ហាខ្សោយថាមពលផ្លូវភេទ អាចធ្វើឱ្យគូស្នេហ៍ប្រឈមនឹងភាពតានតឹង។ បុរសនឹងបដិសេធចំពោះការរួមភេទ ប្រសិនបើគូស្នេហ៍របស់គាត់គ្មានចំណង់ផ្លូវភេទជាមួយគាត់, ដោយមិនគិតដល់អារម្មណ៍ដែលនាងស្រឡាញ់គាត់ឡើយ។ ខាងក្រោមនេះជាមូលហេតុធ្វើឱ្យមនុស្សស្រីខ្វះចំណង់តណ្ហាផ្លូវភេទ៖
ក្នុងករណីខ្លះ មនុស្សស្រីអាចជួបនឹងបញ្ហាបំរែបំរួលអ័រម៉ូនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់នាង។ ប៉ុន្តែភាពក្នុងវ័យគ្រប់ការ និងរាំងរដូវជារឿងមួយសំខាន់ ដែលធ្វើឱ្យមានបំរែបំរួលអ័រម៉ូន, មនុស្សស្រីឧស្សាហ៍មានបំរែបំរួលអ័រម៉ូនណាស់ ក្នុងជីវិតរបស់នាង។ អ័រម៉ូនតេសតូស្តេរ៉ូន តែងតែមានទំនាក់ទំនងជាមួយនឹងថាមពលផ្លូវភេទបុរស ដែលមិនត្រឹមតែមានវត្តមាននៅក្នុងរាងកាយមនុស្សស្រីប៉ុណ្ណោះទេ តែវាក៏សំខាន់ចំពោះថាមពលផ្លូវភេទរបស់មនុស្សស្រីផងដែរ។
បញ្ហាជំងឺ និងភាពឈឺចាប់ជាច្រើនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ។ ឧទាហរណ៍៖ អ្នកដែលមានជំងឺលើសឈាម, ធាត់ខ្លាំង, ជំងឺមហារីក, ជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃប្រសាទ។ កង្វះលំហាត់ប្រាណនៅក្នុងជីវិតអាចប៉ះពាល់ដល់សុខភាព ហើយក៏អាចធ្វើឱ្យថាមពលផ្លូវភេទចុះអន់ខ្សោយផងដែរ។

Related Post

You Should Watch This Movie × +
 
Top