គួររួមរ័កយ៉ាងតិចម្តងក្នុង1សប្តាហ៍រក្សាប្រសិទ្ធភាពនាយច្រមក់
តាមការស្រាវជ្រាវបានរកឃើញថា មានហេតុផលជាច្រើនដែលនាំឱ្យបុរសចុះខ្សោយផ្លូវភេទ ។ លិង្គបុរសប្រៀបដូចជាដែកខួងបើកាលណាមិនប្រើនឹងដុះស្នឹម ប្រឈមនឹងការងាប់លិង្គ ដូច្នេះដើម្បីរក្សាឥទ្ធិពលនៃនាយច្រមក់ឱ្យកាន់តែខ្ពស់ សុភាពបុរសគួររួមរ័កយា៉ងតិចមួយសប្តាហ៍ឱ្យបានម្តង តែបើជ្រុលដល់៣ដងគឺប្រសើរបំផុតហើយ ។ ខាងក្រោមនេះជាប្រភពបញ្ហាដែលបុរសគួរប្រុងប្រយ័ត្ន៖
១-អ័រម៉ូនបុរសធ្លាក់ចុះខ្សោយ ៖ «Testosterone» ជាប្រភេទអ័រម៉ូនរបស់បុរសភាគច្រើនផលិតនៅក្នុងពងស្វាស បំពេញតួនាទីបង្កើតសាច់ដុំ និងផលិតទឹកស្ពែម ហើយកម្រិតអ័រម៉ូននេះ នឹងផ្ដល់ផលដល់ចំណង់ផ្លូវភេទ ប្រសិនបើធ្លាក់ចុះទាប តម្រូវការផ្លូវភេទរបស់បុរសក៏មានតិច ។
២-ការប្រើឱសថផ្សេងៗក្នុងខ្លួន ៖ ឱសថមួយចំនួននឹងអាចបន្ថយកម្រិតអ័រម៉ូនធ្វើឱ្យតម្រូវការផ្លូវភេទធ្លាក់ចុះ រួមមានឱសថបន្ថយសម្ពាធឈាម (ថ្នាំលើសឈាម) ជាដើម ។
៣-ជំងឺ «RLS» ៖ «RLS» (Restless Legs Syndrome) ឬជំងឺស្គារជើង អ្នកជំងឺរមែងមានអារម្មណ៍ហាក់ដូចជាមានសត្វអ្វីវារតោងជើង រលាស់ជើង នៅមិនស្ងៀម និងធ្វើចលនាញឹកញាប់ ។ អាការៈបែបនេះ មានការសន្និដ្ឋានថា ជាមនុស្សគ្រាវច្រើនជាងបុរសប្រក្រតី ។
៤-អាការៈស្រងេះស្រងោច ៖ អាការបែបនេះ ប៉ះពាល់ដល់រាងកាយច្រើនយ៉ាង ធ្វើឱ្យមានអារម្មណ៍មិនស្រស់បស់ ជាហេតុធ្វើឱ្យចំណង់ផ្លូវភេទធ្លាក់ចុះ ។
៥-ជំងឺរ៉ាំរ៉ៃ ៖ ជំងឺរ៉ាំរ៉ៃមួយប្រភេទព្យាបាលរយៈពេលយូរមិនជាសះស្បើយ ក៏ផ្ដល់ផលអាក្រក់ដល់ការរួមរ័កផងដែរ ក្នុងនោះមានដូចជា ជំងឺមហារីក ដែលជាប្រភពនាំឱ្យកាត់បន្ថយការផលិតទឹកស្ពែម ជាហេតុធ្វើឱ្យតម្រូវការសិចមិនល្អ ។
៦-មានបញ្ហាដំណេក ៖ អ្នកវិទ្យាសាស្ដ្របានរកឃើញថា អ័រម៉ូនបុរសអាចមានសម្ព័ន្ធភាពលើការគេង ។ បុរសដែលមានកម្រិតអ័រម៉ូនទាប រមែងមានបញ្ហាដំណេកដូចជា សម្រាន្តមិនលក់ ដង្ហើមមិនល្អក្នុងពេលគេងគឺដាច់ៗ ពិសេសមនុស្សវ័យចំណាស់ ។
៧-កត្តាអាយុ ៖ កម្រិតអ័រម៉ូនបុរសកាន់តែខ្ពស់ តម្រូវការផ្លូវភេទកាន់តែច្រើន ជាមធ្យមបុរសនឹងមានតម្រូវការផ្លូវភេទខ្ពស់ គឺជាយុវវ័យ និងធ្លាក់ចុះសន្សឹមៗក្នុងអាយុខ្ទង់ប្រហែលពី៥០ឆ្នាំឡើងទៅ ។
៨-ភាពតប់ប្រមល់ ៖ ភាពតានតឹង ឬតប់ប្រមល់ផ្លូវភេទ ធ្វើឱ្យតម្រូវការផ្លូវភេទធ្លាក់ចុះ។ នៅពេលកើតអាការតប់ប្រមល់ ឬទទួលការដាក់សម្ពាធ និងការថយកម្រិតអ័រម៉ូន តម្រូវការផ្លូវភេទក៏ថយចុះ ។
៩-ញៀននឹងមើលទូរទស្សន៍ ៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មហាវិទ្យាល័យ «Rochester» កាលពីប៉ុន្មានឆ្នាំកន្លងទៅបានរកឃើញថា បុរសដែលចំណាយពេលនៅមុខទូរទស្សន៍ច្រើនជាង២០ម៉ោងក្នុងមួួយសប្ដាហ៍ រាងកាយនឹងផលិតទឹកស្ពែមធ្លាក់ចុះដល់៤៤% ។
១០-លិង្គដែលមិនសូវប្រើប្រាស់ ៖ លិង្គ ប្រៀបដូចជាដែកខួង បើមិនប្រើនឹងដុះស្នឹម បើយូរៗប្រើម្ដងប្រសិទ្ធភាពមិនសូវល្អ ។ លទ្ធផលស្រាវជ្រាវដែលចុះផ្សាយក្នុងឯកសារ «American Journal Of Medieine» នៅឆ្នាំ២០០៨ បានរកឃើញថា បុរសដែលមានសិចតិចជាង១ដងក្នុងមួយសប្ដាហ៍ ប្រឈមមុខនឹងជំងឺអសមត្ថភាពផ្លូវភេទ ។ បើបាន៣ដងក្នុងមួយសប្ដាហ៍សុខភាពផ្លូវភេទនឹងល្អបំផុត ៕