នៅក្នុងសង្គមបច្ចុប្បន្ន មានពាក្យចចាមអារ៉ាមផ្សេងៗជាច្រើនប្រាប់ដល់មនុស្សស្រីថា ការរួមរ័ក្សលើកដំបូងនឹងមិនផ្តល់ក្តីសុខឡើយ វានឹងធ្វើឱ្យឈឺចាប់ ហើយម្យ៉ាងវិញទៀត មនុស្សស្រីមិនអាចរួមភេទបាននៅពេលមករដូវបានទេ ចំណង់ផ្លូវភេទនាំឱ្យខូចសុខភាព។
ធ្វើរឿងលើគ្រែជាមួយគ្នាអាចជាការចែករំលែកបទពិសោធន៍ស្និតស្នាលបំផុតរវាងមនុស្សពីរនាក់ ដូចនេះមនុស្សស្រីទាំងឡាយគួរឈប់ជឿលើរឿងភូតកុហក ៦ចំណុចខាងក្រោមនេះ៖
1. មនុស្សស្រីមិនអាចទិញស្រោមអនាម័យ
ស្ត្រីក្នុងវ័យបន្តពូជហាមជឿលើរឿង ៦យ៉ាងនេះដាច់ខាត!!
គូស្នេហ៍គ្រប់រូបដែលគិតថាស្នេហានឹងមិនយូរអង្វែង គួរប្រើស្រោមអនាម័យនៅពេលរួមភេទ។ អ្នកមិនអាចពឹងលើអ្នកដទៃឱ្យការពារដល់ខ្លួនអ្នកបានទេ។ មនុស្សស្រីក៏អាចប្រើស្រោមអនាម័យបានដែរ។
2. មនុស្សស្រីមិនចូលចិត្តរួមភេទពេលគ្មានអារម្មណ៍
ស្ត្រីក៏អាចរួមភេទបានដែរដោយមិនចាំបាច់ចំណង់តណ្ហាផ្លូវភេទជាមួយបុរសណាម្នាក់។ ការសិក្សាបានបង្ហាញថា ស្ត្រីអាចរួមភេទដោយមិនចាំបាច់ត្រូវការអារម្មណ៍បានច្រើនជាងបុរស។
3. មនុស្សស្រីមិនមើលរឿងសិចទេ
ស្ត្រីក្នុងវ័យបន្តពូជហាមជឿលើរឿង ៦យ៉ាងនេះដាច់ខាត!!
មនុស្សស្រីស្អប់រឿងសិចពិតជាត្រឹមត្រូវហើយ ព្រោះវាជារឿងប្រឌិត ហើយឬកពាររបស់ស្ត្រីអាក្រក់ផុតលេខ។ តាមការសិក្សាបានសឱ្យឃើញថា បុរស និងស្ត្រីចូលចិត្តមើលរឿងសិចដូចគ្នា ព្រោះវានឹងបង្កើនអារម្មណ៍ដល់ខួរក្បាល។
4. មនុស្សស្រីមិនគួររួមភេទពេលមករដូវ
ស្ត្រីក្នុងវ័យបន្តពូជហាមជឿលើរឿង ៦យ៉ាងនេះដាច់ខាត!!
ស្ត្រីអាចបង្កាត់ភ្លើងស្នេហ៍ក្នុងពេលមករដូវបាន។ វាទាំងសុវត្ថិភាព និងជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។ តែទោះជាយ៉ាងណា វាក៏នៅតែអាចបង្កឱ្យមានផ្ទៃពោះ ឬឆ្លងកាមរោគបានដែរនៅពេលអ្នកមករដូវ។ កុំភ្លេចប្រើស្រោមអនាម័យ។
5. រួមភេទច្រើនពេកនឹងធ្វើឱ្យរលុងទ្វារមាស
ស្ត្រីក្នុងវ័យបន្តពូជហាមជឿលើរឿង ៦យ៉ាងនេះដាច់ខាត!!
ទ្វារមាសប្រៀបដូចជាកៅស៊ូកងដូច្នោះដែរ វានឹងត្រលប់មកទ្រង់ទ្រាយដើមវិញ បើទោះបីអ្នករួមភេទច្រើនប៉ុណ្ណាក៏ដោយ។ ដូចគ្នានេះដែរ ការមានកូនក៏នឹងមិននាំឱ្យខូចទ្វារមាសដែរ។
6. អំពើហិង្សាលើផ្លូវភេទជារឿងធម្មតា
អំពើហិង្សាលើផ្លូវភេទជាទង្វើមួយដែលមិនគួរទទួលយកបានឡើយ។ មនុស្សស្រីជាច្រើនត្រូវបានបង្រៀនឱ្យទទួលស្គាល់អំពើហិង្សាលើផ្លូវភេទថាជារឿងធម្មតារបស់ជីវិត ហើយពួកនាងមិនគួររអ៊ូរទាំពីវាឡើយ។ ប៉ុន្តែវាមិនមែនជាករណីនេះទេ អំពើហិង្សាលើផ្លូវភេទមិនអាចទទួលយកបានឡើយ៕
ស្ត្រីក្នុងវ័យបន្តពូជហាមជឿលើរឿង ៦យ៉ាងនេះដាច់ខាត
Share this
Our Website won't respond to any video on out website. We just sharing in Entertientment popurse only. All video are host on Youtube,Vimeo,Facebook,Vidme and Googledrive. If you found out that this video is under your copyright please use contact form, we will review and delete this video. Do not copy videos from us without permission we will claim up you as copyright .