រួមភេទជារៀងរាល់ថ្ងៃអាចជួយព្យាបាលជំងឺបាន១០មុខ ពេលដឹងបានភ្ញាក់ផ្អើល
មនុស្សជាច្រើនបានឮពីអត្ថប្រយោជន៍នៃការបង្កាត់ភ្លើងស្នេហ៍ ប៉ុន្តែតើអ្នកដឹងទេថា អ្នកអាចព្យាបាលជំងឺបានច្រើនមុខដោយគ្រាន់តែរួមភេទឱ្យបានញឹកញាប់។ ថ្ងៃនេះអ្នកនឹងបានដឹងពីជំងឺ ១០មុខដែលអាចព្យាបាលឱ្យជាសះស្បើយបានដោយសារបេសកកម្មមួយនេះ។
1. ជំងឺបេះដូង
រួមភេទញឹកញាប់នឹងជួយសម្រួលមុខងារបេះដូងរបស់អ្នក។ យោងតាមអ្នកជំនាញបានបង្ហាញថា វាជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូង និងបញ្ហាបេះដូងផ្សេងៗទៀត។
2. ជំងឺឈឺក្បាល
រួមរ័ក្សមានប្រសិទ្ធិភាពបំផុតជួយបំបាត់អាការៈឈឺក្បាល ព្រោះវាបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន និងបង្កើនអង់ដូភីន។ អរម៉ូនទាំងនេះជួយសម្រួលរាងកាយ និងអារម្មណ៍ឱ្យធូរស្បើយ។
រួមភេទជារៀងរាល់ថ្ងៃអាចជួយព្យាបាលជំងឺបាន១០មុខ ពេលដឹងបានភ្ញាក់ផ្អើល!!!
3. អារម្មណ៍តានតឹង
បង្កើនទំនុកចិត្តលើខ្លួនឯង ព្រោះរឿងលើគ្រែពិតជាពូកែសក្តិសិទ្ធបំបាត់អារម្មណ៍ក្រៀមក្រំមែន។
4. គេងមិនលក់
នៅពេលអ្នកបានរួមភេទដល់ចំណុចកំពូល អារម្មណ៍តប់ប្រមល់នឹងត្រូវបានបញ្ចេញមកអស់ ហើយធ្វើឱ្យគេងលក់ស្កប់ស្កល់។
5. លេចនោម
ការរួមភេទធម្មតាជួយប្រឆាំងនឹងជំងឺលេចនោម ព្រោះវាទៅពង្រឹងអាងត្រគាក និងរារាំងដល់ការលេចនោមដាក់ខោ។
6. ផ្តាសាយធំ
ជឿ ឬមិនជឿ វាក៏មានប្រសិទ្ធិភាពព្យាបាលជំងឺផ្តាសាយបានផងដែរ បើអ្នកផ្តាសាយ យល់ល្អត្រូវបង្កាត់ភ្លើងស្នេហ៍ ព្រោះវាជាឱសថធម្មជាតិដ៏សក្តិសិទ្ធ។ នេះដោយសារការផលិតអាំងស៊ុយលីនក្នុងពេលមានក្តីសុខ។
រួមភេទជារៀងរាល់ថ្ងៃអាចជួយព្យាបាលជំងឺបាន១០មុខ ពេលដឹងបានភ្ញាក់ផ្អើល!!!
7. ឈឺសាច់ដុំ
បើអ្នកចង់បំបាត់អាការៈឈឺសាច់ដុំ ឡើងគ្រែជាមួយគ្នាជាដំណោះស្រាយព្រោះវាជាលំហាត់ប្រាណដ៏អស្ចារ្យជួយព្យាបាលបញ្ហាឈឺសាច់ដុំ និងឈឺសន្លាក់។
8. ស្បែកភ្លឺរលោង
ឡើងឋានសួគ៌ជាមួយគូស្នេហ៍ក៏ធ្វើឱ្យស្បែកអ្នកសម៉ត់រលោងស្អាត ព្រោះវាបញ្ចេញជាតិពុលដែលប៉ះពាល់ដល់រូបសម្បត្តិរបស់ស្បែក។
9. ប្រូស្តាត
វាក៏ជួយកាត់បន្ថយពីជំងឺមហារីកប្រូស្តាត។ វាជាឧបសគ្គការពារប្រឆាំងនឹងដុំសាច់។
10. ជំងឺមហារីកសុដន់
វាជារនាំងការពារពីជំងឺមហារីកសុដន់ដូចគ្នានឹងប្រូស្តាតដែរ។ ការលេងសុដន់នឹងធ្វើឱ្យស្ត្រីបញ្ចេញអរម៉ូនអុកស៊ីតូស៊ីនដែលជួយការពារពីមហារីកកើតឡើង៕