*** គ្រឿងផ្សំ
- ក្ដាមសេះ រឺ ក្ដាមថ្ម ( តាមចំណូលចិត្ត )
- ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )
- ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )
- ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង
- ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )
- ជីបន្លា ជីអង្គាម
***វិធីធ្វើ
- ក្ដាមបកស្នូកចេញ លាងទឹកអោយស្អាត កាត់ជាដុំតូចៗល្មម រួចយកមកដាក់ក្នុងចានស្អាតមួយ ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង កាត់ជាតិឆ្អាបរបស់ក្ដាមបានល្អ
- បន្ទាប់មកយកចានថ្មីមួយទៀត ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
- រួចយកមកចាក់ពីលើក្ដាម ( អាចក្រឡុកដូចយើងក្រឡុកព្រីងជាមួយអំបិល រិតតែល្អ ដើម្បីអោយវាចូលសព្វជាតិបានល្អ ) បើចូលជាតិអស់ហើយ បន្ថែម ជីបន្លា ជីអង្កាម ច្របល់ចូលគ្នាម្ដងទៀត រួចជាការស្រេច
🌟 មុខម្ហូបនេះត្រូវការប្រើម្ទេស និង ក្រូចឆ្មាអោយច្រើន ទើបកាត់ជាតិឆ្អាប និង អោយឆ្អិនសាច់ក្ដាមល្អ
ភ្លាក្ដាមសមុទ្រ
Share this
Our Website won't respond to any video on out website. We just sharing in Entertientment popurse only. All video are host on Youtube,Vimeo,Facebook,Vidme and Googledrive. If you found out that this video is under your copyright please use contact form, we will review and delete this video. Do not copy videos from us without permission we will claim up you as copyright .