Carousel

Your Sponsor (728x90) Size
 

នៅពេលដែលអ្នកមានមានវ័យកាន់តែច្រើន ស្បែកនឹងលេចស្នាមជ្រីវជ្រួញបន្តិចម្តងៗ ធ្វើឲ្យផ្ទៃមុខបាត់បង់ភាពទាក់ទាញ។ នេះហើយជាមូលហេតុដែលសុភាពនារីទាំងឡាយ ខំស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីទប់ស្កាត់។
ប៉ុន្តែកុំបារម្ភ រូបមន្តធម្មជាតិមួយនេះ ជួយផ្តល់សំណើមដល់ស្បែក, កម្ចាត់ភាពជ្រីវជ្រួញ និងពន្យាភាពចាស់។ ម្យ៉ាងវិញទៀត រូបមន្តនេះចំណាយតិច តែក្នុងរយៈពេល ៧ នឹងឃើញលទ្ធផលជាមិនខាន។

ធាតុផ្សំ៖
• ប្រេងអូលីវ ១ស្លាបព្រាបាយ
• ស៊ុតលឿង ១គ្រាប់
• ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

រៀបផ្សំ៖
• លាយធាតុផ្សំដែលបញ្ចូលគ្នារយៈពេល ៣ ទៅ ៤នាទី។
• ចាក់ល្បាយនេះចូលទៅក្នុងក្រឡដែលមានទំហំប្រហែល ៥០មីលីលីត្រ។

របៀបប្រើ
– មុនដំបូងអ្នកត្រូវលាងសម្អាតផ្ទៃមុខជាមុនសិន
– បន្ទាប់មកលាបល្បាយនេះបន្តិច និងម៉ាស្សាយឺតៗឲ្យពេញផ្ទៃមុខ
– ទុកឲ្យបានរយៈពេល ៣០នាទី ទើបប្រើកន្សែងសើមជូតសម្អាតចេញ។
ដើម្បីឲ្យស្បែកស្រូបយកសារធាតុសំខាន់ៗបាន អ្នកត្រូវអនុវត្តមុនពេលចូលគេងចំនួន ១ម៉ោង ហើយល្បាយដែលនៅសល់អ្នកអាចរក្សាក្នុងទូរទឹកកក៕

Related Post

You Should Watch This Movie × +
 
Top