Carousel

Your Sponsor (728x90) Size
 

០១) អនាម័យ​ផ្ទាល់ខ្លួន៖ ការ​រួមភេទ គឺជា​បទពិសោធន៍​នៃ​អារម្មណ៍​សុខ​ដម និង​ស្រើបស្រាល​។ ប្រសិនបើ​អ្នក​ទើបតែ​រួមភេទ​ជា​លើក​ដំបូង​នោះ ត្រូវ​ឱ្យ​ប្រាកដថា រាងកាយ​របស់​អ្នក​ស្អាត និង​មាន​អនាម័យ​ល្អ​។ រាងកាយ​មាន​ក្លិន​មិនល្អ​​នៅក្នុង​អំឡុង​ពេល​រួមភេទ​គ្រា​ដំបូង គឺជា​ឧបសគ្គ​បំផ្លាញ នូវ​ទិដ្ឋភាព​ស្នេហា​ដ៏​រ៉ូមែ​ន​ទិក​នេះ​ឱ្យ​ល្អក់កករ ដូច្នេះ​​ចូរ​ផ្ដោត​ការយកចិត្ដទុកដាក់ អនាម័យ​រាងកាយ​ទាំង​ស្រង់​របស់​អ្នក​កុំឱ្យ​លេចចេញ​នូវ​ភាព​មិន​ស្អាត​ណាមួយ​ឱ្យ​សោះ​។​
០២) ការ​បបោសអង្អែល​មុនពេល​រួមភេទ៖ ចូរ​ចំណាយពេល​មួយរយៈ ដើម្បី​ប្រលោម​ស្នេហ៍ និង​បបោសអង្អែល​រាងកាយ​
​គូស្នេហ៍​នារី​របស់​អ្នក​ឱ្យ​ស្រៀវ​ស្រើប​ពុះកញ្ជ្រោល​ខ្លាំង មុន​ពេល​ស៊ក​លិង្គ​ចូលក្នុង​ទ្វារមាស​របស់​នាង​។ ការ​ស៊ក​បញ្ចូល​​លិង្គ​ទៅក្នុង​ទ្វារមាស​របស់​នាង​លឿន​រហ័ស​មុនពេល​ទ្វារមាស​របស់​នាង​សើម​ដោយ​ទឹក​រំអិល អាច​បណ្ដាល​ឱ្យ​នាង​មាន​​ការឈឺចាប់​។ ប្រសិនបើ​បុរស​ស៊ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​ស្ដ្រី​លឿន​រហ័ស​ពេក​នោះ ក្ដីរំភើប​ស្រើបស្រាល​ខ្លាំង​របស់​គាត់​អាច​ធ្វើឱ្យ​លិង្គ​របស់​គាត់​ទន់ជ្រាយ​។​
០៣) ប្រាស្រ័យ​ទាក់ទង​គ្នា ៖ ចូរ​គូស្នេហ៍​ទាំង​ពីរ​សន្ទនា​គ្នា ខណៈពេល​បុរស​ស៊ក​បញ្ចូល​លិង្គ​របស់គាត់ ទៅក្នុង​ទ្វារមាស​
​ស្ដ្រី​។ ការប្រាស្រ័យ​ទាក់ទង​គ្នា អំពី​ការឈឺចាប់ និង​ក្ដីរំភើប​ស្រើបស្រាល គឺជា​វិធី​ដ៏​ប្រសើរ​មួយ ដើម្បី​ស្វែងយល់​ពី​ចំណង់​​ចំណូលចិត្ដ និង​ការមិនពេញចិត្ដ​រវាង​គ្នា​និង​គ្នា ពេល​រូ​ម​ភេទ​លើ​គ្រែ​។​
០៤) ចៀសវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង ៖ អ្នក​អាច​ស្មាន​ទុក​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ឱ្យ​ស្រវឹង​ស្រឿងៗ អាចធ្វើ​
​ឱ្យ​អ្នក​មានចិត្ដ​ក្លាហាន ក្នុងការ​រួមភេទ​គ្រា​ដំបូង ប៉ុន្ដែ​ស្រា​អាច​ធ្វើឱ្យ​អ្នក​ស្រវឹង និង​បង្ក​ការរំខាន​ដល់​ការឡើង​រឹង​នៃ​លិង្គ​​របស់​អ្នក ពោលគឺ​អាច​ធ្វើឱ្យ​លិង្គ​របស់​អ្នក​អ្នក​ទន់ មិន​មាន​សមត្ថភាព​អនុវត្ដ​ន៍​ការ​រួមភេទ​។​
០៥) កុំ​បណ្ដោយ​អារម្មណ៍​របស់​ខ្លួន​អន្ទះសារ​ខ្លាំងពេក ៖ នៅ​អំឡុង​ពេល​រួមភេទ​គ្រា​ដំបូង វា​ប្រាកដជា​ធ្វើឱ្យ​អ្នក​មាន​
​អារម្មណ៍​ច្រាសច្រាល និង​ព្រួយបារម្ភ​។ ចូរ​អនុវត្ដ​វា​ដោយ​សន្សឹមៗ ហើយ​អនុញ្ញាតិ​ឱ្យ​កាម​តម្រេក និង​សភាវគតិ​របស់​​អ្នក​ជា​អ្នក​នាំ​ផ្លូវ​។​
០៦) ចូរ​ប្រើ​ម្រាមដៃ​របស់​អ្នក ៖ មុន​ពេល​ស៊ក​បញ្ចូល​លិង្គ​របស់​អ្នក​ទៅក្នុង​ល្អាង​ស្នេហ៍​ស្ដ្រី ពេល​រួមភេទ​គ្រា​ដំបូង បុរស​
​គួរប្រើ​ម្រាមដៃ​មួយ ឬ​ពីរ ដើម្បី​ត្រដុស និង​ប្រលែង​លែង​ទ្វារមាស​ស្ដ្រី​មួយ​សន្ទុះ​។ ការ​ត្រដុស​ប្រលែង​លេង​ទ្វារមាស​​ស្ដ្រី ដោយ​ម្រាមដៃ​នេះ ជួយ​ទ្វារ​ឱ្យ​ទ្វារមាស​របស់​នាង​សើ​ម និង​ធ្វើឱ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ស៊ក​បញ្ចូល​អា​អូន​តូច​​របស់​អ្នក​។​
០៧) អនុវត្ដ​ន៍​តាម​សភាវគតិ​របស់​អ្នក ៖ មនុស្ស​គ្រប់រូប​មាន​លក្ខណៈ​មិន​ដូចគ្នា នោះទេ​។ មិត្ដភក្ដិ​របស់​អ្នក​អាច​ប្រាប់​អ្នក​
​ពី​វិធី​ផ្សេងៗ ដើម្បី​ឱ្យ​ការ​រួមភេទ​គ្រា​ដំបូង​ទទួលបាន​ភាពស្រណុកសុខស្រួល ប៉ុន្ដែ​វិធី​ដែល​គាត់​បាន​ប្រាប់​អ្ន អាច​មិន​មាន​​ប្រសិទ្ធភាព​សម្រាប់​អ្នក​និង​គូស្នេហ៍​របស់​អ្នក ហេតុ​ដូច្នេះ​ចូរ​អនុវត្ដ​តាម​សភាវគតិ​របស់​អ្នក​។ ចូរ​កុំ​សាកល្បង​ប្រើ​ក្បាច់​​ដែល​មនុស្ស​ណា​ម្នាក់​អះអាងថា ប្រសើរ អ្នក​ត្រូវ​ជឿជាក់​លើ​សភាវគតិ​របស់ខ្លួន​។​

០៨) ប្រសិនបើ​ការវាយលុក​ធ្វើឱ្យ​មាន​ការឈឺចាប់ ចូរ​វាយលុក​ថ្នមៗ ៖ ក្រោយ​ការ​ស៊ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមា​សស្ដ្រី​​គ្រា​ដំបូង បុរស​គួរ​ចៀសវាង​ការវាយលុក​ចំពោះ​គូស្នេហ៍​នារី​ដោយ​គំហុក​ឱ្យសោះ​។ នៅពេល​បុរស​ស៊ក​អា​អូន​តូច ចូល​​ទៅក្នុង​ល្អាង​ស្នេហ៍​ស្ដ្រី ចូរ​បណ្ដោយ​ឱ្យ​ការ​ជ្រៀតចូល​របស់​លិង្គ​ចូល​សន្សឹមៗ រហូតដល់​អ្នក​ទាំង​ពី​រ​មាន​អារម្មណ៍​ស្រួល​​ក្នុង​ចិត្ដ និង​មិន​ឈឺចាប់​ខ្លាំង​។ ប្រសិនបើ​ការ​រួមភេទ​គ្រា​ដំបូង​នេះ ធ្វើ​ឱ្យ​ឈឺចាប់ ឬ​មាន​អារម្មណ៍​មិន​សុខ​ស្រួល ចូរ​​បញ្ឈប់​ចលនា​វាយលុក ហើយ​បន្លប់​គ្នា​ដោយ​ការ​ថើប ឬ​ប្រើ​ដៃ​របស់​អ្នក​ត្រដុស បបោស​អង្អែល​។​
០៩) ភាព​ឯកជន និង​ការហៅ​ចូល​របស់​ទូរស័ព្ទ ៖ នេះ គឺជា​ការ​រួមភេទ​គ្រា​ដំបូង ហេតុ​ដូច្នេះ​ចូរ​ព្យាយាម​ចៀសវាង​ការរំខាន​
​គ្រប់​ប្រភេទ​។ ចូរ​បិទ​ទូរស័ព្ទ​ដៃ​របស់​អ្នក​។ សម្រួល​អារម្មណ៍​ឱ្យ​បាន​ស្រួល ផ្ដោត​ការយកចិត្ដទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ហើយ​សិក្សា​ពី​ចំណង់​ចំណូលចិត្ដ និង​ការមិន​ចូលចិត្ដ​រវាង​គ្នា និង​គ្នា​៕

Related Post

You Should Watch This Movie × +
 
Top