ជាធម្មតាមនុស្សស្ទើរតែគ្រប់រូបតែងតែស្លៀកខោអាវនៅពេលគេង ប៉ុន្តែពួកគេមិនទាន់ដឹងថា ការគេងអត់ខោអាវផ្តល់នូវភាពអស្ចារ្យយ៉ាងណាសម្រាប់រាងកាយនោះទេ។ ដូច្នេះ ចង់ដឹងថាការគេងស្រាតពិតជាមានសារៈសំខាន់យ៉ាងណា សូមស្វែងយល់ទាំងអស់គ្នាដូចខាងក្រោម៖
១. គ្រប់គ្រងអ័រម៉ូន Cortisol
ប្រសិនបើអ័រម៉ូន Cortisol មានកម្រិតខ្ពស់ នាំឲ្យមានហានិភ័យនៃសម្ពាធឈាមឡើងខ្ពស់, កូឡេស្តេរ៉ុលកើនឡើង, ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងបង្កើនចំណង់អាហារ។
អ័រម៉ូន Cortisol នៅក្នុងរាងកាយជាធម្មតាមានកម្រិតទាបបំផុត នៅពេលដែលអ្នកគេង (ចាប់ពីម៉ោង១០ ទៅម៉ោង ២យប់)។ ប៉ុន្តែ ប្រសិនបើមានកម្តៅរាងកាយកាន់តែខ្លាំង កម្រិតអ័រម៉ូន Cortisol នឹងកើនឡើង។ ដូច្នេះ ការគេងអាក្រាតជួយឲ្យរាងកាយត្រជាក់ និងរក្សាកម្រិតអ័រម៉ូន Cortisol នៅទាបដដែល។
២. គេងលក់ស្រួល
ការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានរកឃើញថា ការគេងក្នុងបរិស្ថានត្រជាក់ នឹងធ្វើឲ្យរាងកាយសម្រាកបានស្រួល, មានផាសុខភាព និងគេងកាន់តែលក់ស្កប់ស្កល់។
៣. ជួយឲ្យការរួមភេទកាន់តែប្រសើរ
ការគេងស្រាត អាចជួយរំញោចអ័រម៉ូនផ្សេងៗ បានយ៉ាងល្អ។ អ័រម៉ូនមួយក្នុងចំណោមអ័រម៉ូនជាច្រើនគឺ អុកស៊ីតូស៊ីន ដែលជាអ័រម៉ូនផ្លូវភេទ ត្រូវបានផលិតឡើងក្នុងដំណាក់កាលនេះ ដែលធ្វើឲ្យអ្នកមានចំណង់ផ្លូវភេទ។
អ័រម៉ូននេះ អាចជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត, ជួយសម្រួលដល់ពោះវៀន និងរក្សាស្ថេរភាពជាតិស្ករក្នុងឈាម។
ទន្ទឹមនឹងនេះផងដែរ អ្នកដែលគេងស្រាតទៀងទាត់ មានសមត្ថភាពរួមភេទខ្លាំងជាង អ្នកដែលគេងស្លៀកសម្លៀកបំពាក់។
៤. បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិត
ការគេងស្រាតអាចជួយបន្ថយហានិភ័យនៃជំងឺផ្សិត ដែលដុះនៅក្នុងបរិស្ថានសើម។ ការគេងស្រាតនឹងជួយឲ្យរាងកាយត្រជាក់ ហើយស្ងួត ដែលបង្ការមិនឲ្យកើតឡើងនូវមេរោគផ្សិត។
៥. ពង្រឹងដំណើរការរំលាយអាហារ
ការគេងស្រាតអាចជួយឲ្យអ្នកគេងបានស្រួល និងលក់ស្កប់ស្កល់។ ការគេងបែបនេះអាចជួយផលិតជាតិខ្លាញ់ដែលមានសុខភាពល្អសម្រាប់រាងកាយ, ដុតបំផ្លាញ់កាឡូរី, ជួយកម្តៅរាងកាយ។ ដូច្នេះការរំលាយអាហារនឹងធ្វើការបានយ៉ាងល្អ៕
ភាពអស្ចារ្យ ៥ចំណុចនៃការគេងអត់ខោអាវ
Share this
Our Website won't respond to any video on out website. We just sharing in Entertientment popurse only. All video are host on Youtube,Vimeo,Facebook,Vidme and Googledrive. If you found out that this video is under your copyright please use contact form, we will review and delete this video. Do not copy videos from us without permission we will claim up you as copyright .