តើបុរសជាស្វាមីគួរគិតយកកូននៅអាយុប៉ុន្មានទើបល្អ?
ការសិក្សាបានអះអាងថា ស្ត្រីដែលមានស្វាមីលើអាយុ 40 ជាទូទៅត្រូវប្រើពេលវេលាយូរបន្តិចនឹងមានកូន។ ប៉ុន្តែបើស្ត្រីមានស្វាមីអាយុក្បែរ 25ឆ្នាំ ងាយនឹងមានផ្ទៃពោះលឿនបំផុត។ ខាងក្រោមនេះជាការពិត៖
បរិមាណអរម៉ូនតេសតូស្តេរ៉ូន
ពេលបុរសដល់វ័យ 30ឆ្នាំកម្រិតអរម៉ូនតេសតូស្តេរ៉ូនរបស់គេនឹងចាប់ផ្តើមថយចុះបន្តិចម្តងៗជារៀងរាល់ឆ្នាំ។ បញ្ហានេះក៏ប៉ះពាល់ដល់ការផលិតមេជីវិតផងដែរ។
គុណភាពមេជីវិត
គុណភាពមេជីវិតចាប់ផ្តើមថយចុះក្រោយបុរសអាយុ 35ឆ្នាំ។ ហើយអាយុនេះក៏រារាំងដល់ចលនាផ្លាស់ទីរបស់មេជីវិតផងដែរ។
តើបុរសជាស្វាមីគួរគិតយកកូននៅអាយុប៉ុន្មានទើបល្អ?
បំលាស់ទី
គុណភាព បំលាស់ទី និងសុខភាពមេជីវិតល្អប្រសើរបំផុតនៅមុនអាយុ 25ឆ្នាំ។ មេជីវិតអស់គុណភាពក្រោយអាយុ 55។ ពេលនោះ បុរសៗនឹងបាត់បង់ថាមពលបន្តពូជស្ទើរតែ 50%។
ទម្លាប់ប្រចាំថ្ងៃ
ក្រៅពីអាយុ ទម្លាប់ជក់បារី ខ្វះអាហារូបត្ថម្ភ ស្លៀកខោក្នុងរឹបពេក និងការគេងមិនលក់ក៏រាំងស្ទះដល់ការបន្តពូជរបស់បុរសបន្តិចម្តងៗ។
អាយុពិតដែលត្រូវយកកូន
ទោះបីបុរសនៅចន្លោះវ័យពី 22-25ឆ្នាំល្អនឹងយកកូនមែន តែបុរសភាគច្រើនគ្មានក្តីសុខនៅពេលរួមភេទឡើយ។ តែបើបុរសនៅចន្លោះវ័យ 28-30 វិញជាពេលដ៏ល្អបំផុតដើម្បីក្លាយជាឪពុកគេ។
តើបុរសជាស្វាមីគួរគិតយកកូននៅអាយុប៉ុន្មានទើបល្អ?
មនុស្សជំទង់
ពេលមនុស្សប្រុសនៅក្មេងពេក ( 15-19ឆ្នាំ ) រាងកាយកំពុងចាប់ផ្តើមដំណាក់កាលផលិតមេជីវិត។ បន្តពូជនៅអាយុស្របាៗនេះអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃបាន។
DNA
ក្រោយអាយុ 30 កម្រិតអរម៉ូនក្នុងខ្លួនបុរសចាប់ផ្តើមធ្លាក់ចុះរាល់ឆ្នាំ។ គេនិយាយថា បម្រែបម្រួលសែនក្នុង DNA កើតឡើងក្រោយវ័យ 35ឆ្នាំ។ ដូចនេះយល់ល្អគួរគម្រោងយកកូនឱ្យបានមុនអាយុនេះ៕