Carousel

Your Sponsor (728x90) Size
 

ពេល​វេលា​មាន​ផ្ទៃពោះ ជា​ដំណាក់កាល​ដ៏​មាន​សុភមង្គល​បំផុត​នៅក្នុង​ជីវិត​ស្ត្រី​គ្រប់រូប។ ស្ត្រី​មាន​កូន​ដំបូង​តែងតែ​ចង់​ដឹង​ថា តើ​ពួកនាង​អាច​រួមភេទ​បាន ឬ​អត់។ យោង​តាម​អ្នកជំនាញ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា ការបង្កាត់​ភ្លើង​ស្នេហ៍​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត។
ម្យ៉ាងវិញ​ទៀត ការបង្កាត់​ភ្លើង​ស្នេហ៍​ក្នុង​ពេល​មាន​ផ្ទៃពោះ​ពិតជា​ល្អ​ទាំង​ចំពោះ​ម្តាយ និង​កូន។ មូលហេតុ​នោះ​គឺ​ថា វា​អាច​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល អាច​រក្សា និង​កាត់បន្ថយ​សម្ពាធ​ឈាម ព្រមទាំង​ធ្វើ​ឱ្យ​អ្នក​មាន​ក្តីសុខ​ពេល​អារម្មណ៍​រវើរវាយ​គ្រប់​ពេល។
ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​បាន​ពី​ការរួមភេទ​ក្នុង​កំឡុងពេល​ស្ត្រី​មាន​គភ៌៖

សម្រេច​ទឹកកាម​បាន​ខ្លាំង
ស្ត្រី​មាន​ផ្ទៃពោះ​បង្កើន​ការផលិត​អរម៉ូន ២ប្រភេទ​ក្នុង​រាងកាយ​ឈ្មោះ​ថា អរម៉ូន​អឺសស្ត្រូសែន និង​ប្រូហ្គេស្តេរ៉ូន។ ដូច្នេះ នៅពេល​អរម៉ូន​ទាំងនេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​រាងកាយ លំហូរ​ឈាម​នឹង​កាន់តែ​ច្រើន​ឡើង​បញ្ជូន​ទៅ​ឱ្យ​អាងត្រគាក ធ្វើ​ឱ្យ​ស្ត្រី​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ខ្លាំង​ឡើង។
ជួយ​រក្សា​ទម្ងន់
ការបង្កាត់​ភ្លើង​ស្នេហ៍​នឹង​ជួយ​សម្រក​ទម្ងន់​អ្នក មិន​ថា​អ្នក​មាន​ផ្ទៃពោះ ឬ​គ្មាន​ឡើយ។ វា​ជា​លំហាត់ប្រាណ​ដ៏​ល្អ​បំផុត ហើយ​ការរួមភេទ​ទៀងទាត់​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ អាច​ជួយ​ឱ្យ​ស្ត្រី​គេច​ផុតពី​បញ្ហា​ខ្លាញ់​ក្បាល​ពោះ។
បំបាត់​ការឈឺចាប់
ការរួមភេទ​អាច​ជួយ​បំបាត់​ការឈឺចាប់​ណាមួយ ដែល​វេជ្ជបណ្ឌិត​មិន​អនុញាតិ​ឱ្យ​ប្រើ​ថ្នាំ។ វា​ជា​ឱសថ​ធម្មជាតិ​បំបាត់​ការឈឺចាប់​យ៉ាង​សក្តិសិទ្ធិ។
បង្កើន​ភាពស៊ាំ
ជា​ធម្មតា ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ជួប​បញ្ហា​ភាពស៊ាំ។ តែ​ទោះបី​ជា​យ៉ាងណា ការរួមភេទ​អាច​ជួយ​បង្កើន​កម្រិត​ប្រូតេអ៊ីន​អង់ទីគ័រ​ក្នុង​រាងកាយ ដែល​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​បំបាត់​អាការៈ​ផ្តាសាយ។
លែង​មាន​អារម្មណ៍​ប្រែប្រួល
ការសម្រេច​ទឹកកាម​នឹង​បញ្ចេញ​អរម៉ូន​អង់ដូភីន ដែល​ធ្វើ​ឱ្យ​ម្តាយ និង​កូន​រីករាយ ស្រួល​ខ្លួន។ ដូច្នេះ រួមភេទ​ជាមួយ​គូស្នេហ៍​អ្នក​ឱ្យ​បាន​ញឹកញាប់។
ចូល​បន្ទប់ទឹក​តិច
ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ចូល​បន្ទប់ទឹក​ញឹកញាប់។ ក្នុង​ពេល​បង្កាត់​ភ្លើង​ស្នេហ៍ សាច់ដុំ​អាងត្រគាក​កាន់តែ​រឹងមាំ​ឡើង ហើយ​ក៏​ធ្វើ​ឱ្យ​សាច់ដុំ​ស្បូន​រឹងមាំ​ដូចគ្នា ហេតុនេះ​ធ្វើ​ឱ្យ​ស្ត្រី​ចូល​បន្ទប់ទឹក​តិច​ជាង​មុន។
ពង្រឹង​ចរាចរណ៍​ឈាម
វា​ជា​រឿង​មួយ​ធម្មតា​ទេ ដែល​ស្ត្រី​មាន​គភ៌​មាន​អារម្មណ៍​ខ្ជិល និង​អស់​កម្លាំង។ តែ​ទោះបី​ជា​យ៉ាងណា ការរួមភេទ​នឹង​ជួយ​បង្កើន​មុខងារ​រាងកាយ បញ្ចេញ​អរម៉ូន ហើយ​ក៏​ជួយ​សម្រួល​ចរាចរណ៍​ឈាម ជួយ​ឱ្យ​ទារក​លូតលាស់​បាន​ល្អ។
ចៀសផុត​ពី​ជំងឺ​ផ្សេងៗ
ការបង្កាត់​ភ្លើង​ស្នេហ៍​អាច​ជួយ​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ពី​ជំងឺ​ជាច្រើន ជាពិសេស​ជំងឺ​ព្រាយក្រឡាភ្លើង៕

Related Post

You Should Watch This Movie × +
 
Top