ការថើប៖ ចូរចំណាយពេលវេលាខ្លះ ដើម្បីថើបដោយមនោសញ្ចេតនា (បែបសិច) ដែលវាមិនដូចជាការថើបបែបធម្មតា ដែលអ្នកធ្លាប់ធ្វើកាលពីនៅកុមារនោះទេ។ ដៃគូរបស់អ្នកនឹងរំភើបញាប់ញ័ររោលរាលទៅដោយភ្លើងតណ្ហានៅពេល ដែលអ្នកអនុវត្តដោយបបូរមាត់ដ៏ទន់របស់អ្នកទៅលើរូបនាង។
បបោសអង្អែល៖ ស្រ្តីត្រូវការឲ្យបុរសបបោសអង្អែលបន្ថែមទៀតនៅពេលដែលនាងត្រៀមខ្លួនឲ្យអ្នកបើកយុទ្ធនាការវាយលុក ហើយទង្វើនេះមិនត្រឹមតែជួយបង្កើនឱកាសឲ្យនាងឆាប់ឈានដល់ចំណុចកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យសិចកាន់តែឆេះសន្ធោសន្ធៅគ្មានអ្វីប្រៀប។
បង្កើតបរិយាកាសរ៉ូមែនទិក៖ ត្រូវចេះបង្កើតបរិយាកាសរ៉ូមែនទិក ដូចជាដុតបំភ្លឺដោយពន្លឺភ្លើងទៀន និងចេះប្រើពាក្យពីរោះៗអមដោយការថ្នាក់ថ្នមស្នេហា។ ជាងនេះទៅទៀត ការរៀបចំដោយដាក់ផ្កាស្រស់ដូចជាផ្កាកុលាបនៅក្នុងបន្ទប់ ក៏ជាប្រការដែលធ្វើឲ្យស្ត្រីមានអារម្មណ៍សិចកាន់តែខ្លាំងផងដែរ។ ស្ត្រីចង់បានសុខស្រួលនៅពេលរួមរ័កជាមួយដៃគូ ព្រមទាំងចង់ឲ្យគេប្រើពាក្យថ្នាក់ថ្នម លួងលោមទៀតផង។
ការប្រើកែវភ្នែក៖ ក្នុងអំឡុងពេលរួមរ័ក ស្រ្តីចង់ឲ្យបុរសសម្លឹងមើលកែវភ្នែករបស់នាង។ អ្នកត្រូវយល់ដឹងបន្ថែមអំពីការប្រាស្រ័យទាក់ទងគ្នាតាមរយៈក្រសែភ្នែក។ ការសម្លឹងកែវភ្នែកនេះអាចបង្កើតនូវភាពល្អូកល្អិន ហើយអាចជួយឲ្យអ្នកទាំងពីរឲ្យមានអារម្មណ៍ល្អជាមួយគ្នា ជាជាងការនិយាយស្តី។
កុំឆាប់ពេក៖ ប្រាកដណាស់ ស្ត្រីត្រូវការអ្វីដែលរ៉ូមែនទិកមុនពេលរួមរ័ក។ នៅពេលរួមរ័ក នាងត្រូវការភាពស្រណុកស្រួលដែលបានមកពីការត្រេកត្រអាល។ តាមធម្មតាបុរសប្រញាប់បំពេញតម្រេករបស់ខ្លួន ហើយទុកឲ្យនាងនៅតែលទោល។ ការពិតទៅ ក៏ស្រ្តីចង់ឲ្យបុរសចេះនូវវិធីសាស្ត្រផ្សេងៗដែលអាចធ្វើឲ្យនាងសុខស្រួល និងសិចប្រកបដោយសុវតិ្ថភាពផងដែរ៕